ទារិកាអាយុ ៧ខែ និងកុមារី ១១ឆ្នាំ ត្រូវបានសង្ស័យឆ្លងជំងឺកូវីដ-១៩ ពី កក្កដា សោភ័ណ្ឌ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទារិកាអាយុ ៧ខែ និងកុមារី ១១ឆ្នាំ ត្រូវបានសង្ស័យឆ្លងជំងឺកូវីដ-១៩ ពី កក្កដា សោភ័ណ្ឌ


ភ្នំពេញ ៖ នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ គឺមានទារិកាអាយុ ៧ខែម្នាក់ ទារកអាយុ ១ខួបម្នាក់ និងកុមារ ៦នាក់ អាយុចាប់ពី ៧ឆ្នាំ ដល់ ១៤ឆ្នាំ។ ទារិកាអាយុ ៧ខែ និងកុមារី ១១ឆ្នាំ ត្រូវបានសង្ស័យថាឆ្លងជំងឺពី កក្កដា សោភ័ណ្ឌ ពេលទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

នេះជាទុក្ខមួយយ៉ាងធំដល់ក្រុមគ្រួសារជនរងគ្រោះ ជួបនឹងជំងឺដ៏កាចសាហាវមួយនេះ ។សូមបញ្ជាក់ថា, ឪពុករបស់ទារិកាអាយុ ៧ខែ និងកុមារីអាយុ ១១ឆ្នាំ ត្រូវជាពូរបស់កូនក្រមុំដែល កក្កដា សោភ័ណ្ឌ បានចូលរួមនោះបានប្រាប់សារព័ត៌មានក្នុងស្រុកមួយ តាមទូរស័ព្ទឲ្យដឹងថា , នៅថ្ងៃរៀបចំពិធីមង្គលការនោះ កូនស្រីរបស់លោកអាយុ ១១ឆ្នាំ បានអង្គុយហូបបបរទល់មុខនឹង ជនកើតកូវីដ-១៩ កក្កដា សោភ័ណ្ណ។

ឪពុកដែលមានអាស័យដ្ឋាននៅខណ្ឌដង្កោ បានដាក់ការសង្ស័យថា កូនស្រីរបស់លោកឆ្លងពី កក្កដា សោភ័ណ្ឌ ហើយកូនស្រី អាចចម្លងទៅប្អូនស្រីរបស់គេ ដែលមានអាយុ ៧ខែ។សារព័ត៌មានដដែលបានបន្តទៀតថា, បើតាមលោកឪពុករូបនេះ បានបញ្ជាក់ថា ពេលនេះគ្រួសាររបស់លោកត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ រីឯភរិយាតែត្រូវបានយកទៅសណ្ឋាគារ Great Duck ដើម្បីមើលថែកូនតូចទាំងពីរ។ បុរសជាឪពុករូបនេះបានបញ្ជាក់ថា ភរិយារបស់លោកដែលទៅមើលកូននេះ មិនទាន់ដឹងថាវិជ្ជមានកូវីដ-១៩ ឬអត់នោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកមិញនេះ បានឱ្យដឹងថា ទារិកា ទារក និងកុមារ ដែលកើតកូវីដ-១៩នេះរួមមាន៖១៖ កុមារី ជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។២៖ ទារិកាជនជាតិខ្មែរ អាយុ ៧ ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោ សង្កាត់ព្រែកកំពឹសរាជធានីភ្នំពេញ ។

៣៖ កុមារាជនជាតិខ្មែរអាយុ ៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។៤៖ កុមារីជនជាតិខ្មែរអាយុ ៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។៥៖ កុមារីជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ។៦៖ កុមារាជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៧៖ កុមារាជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។៨៖ ទារកជនជាតិខ្មែរអាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១៖– ចំនួនអ្នកឆ្លងសរុប៖ ១៥៧៨នាក់– ព្រឹត្តិការណ៌សហគមន៍ ២០កុម្ភៈ៖ ១០៦២នាក់។– ចំនួនអ្នកជាសះស្បើយ៖ ៩១៧នាក់។ហើយនៅម៉ោង១១និង៤៥នាទីព្រឹកថ្ងៃដដែលនេះ ក៏មានស្ត្រីវ័យ ៦២ឆ្នាំម្នាក់បានស្លាប់ អោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួតទាំងសងខាង៕








No comments:

Post a Comment

Pages