(កណ្ដាល)៖ អាជ្ញាធរវៀតណាម បានសម្រេចបិទមិនឲ្យមានការនាំចូលបន្លែពីប្រទេសរបស់ខ្លួនចូលមកកម្ពុជានោះទេ ដោយសារយោងហេតុផលថា មានក្រុមអាជីវករផ្សារដើមគរឆ្លងកូវីដច្រើន ហើយភាគីវៀតណាម ភ័យខ្លាចឆ្លងចូលស្រុកគេ ទើបគេបិទមិនឲ្យអាជីវករខ្មែរយកបន្លែពីគេទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោក សែ ឈុនទ្រី ប្រធានច្រកជ្រៃធំ ។
លោកប្រធានច្រក បានបន្ថែមថា លោកខិតខំពន្យល់ដល់ភាគីវៀតណាមពេញមួយថ្ងៃមកហើយ ជុំវិញការមានវិធានការល្អរបស់កម្ពុជា ហើយស្នើឲ្យមានការបើកលក់បន្លែមកកម្ពុជាធម្មតាវិញទៅ ប៉ុន្តែខាងវៀតណាមនៅតែមិនព្រម ហើយនិយាយដដែលៗថា ខ្លាចឆ្លងជំងឺពីកម្ពុជា ព្រោះអាជីវករនៅផ្សារដើមគរឆ្លងច្រើន។លោកប្រធានច្រកអះអាងថា នេះមិនមែនជាបញ្ហាឡើយ បើសិនខាងវៀតណាមបិទមិនឲ្យចូលតាមច្រកជ្រៃធំ ប៉ុន្តែក្រុមអាជីវករខ្មែរយើង បាននាំសម្រុកទៅទិញបន្លែពីច្រកវៀតណាម នៅឯខាងខេត្តតាកែវ វិញផងដែរ។
ទន្ទឹមនឹងករណីនេះដែរ នៅឯច្រកក្អមសំណរឯណោះវិញ លោក សុទ្ធ សាវឿន ជាប្រធានច្រកបានថ្លែងប្រាប់ដែរថា ខាងច្រករបស់លោក មិនមានការដឹកជញ្ជូនបន្លែធំដុំទេ មានតែបន្ដិចបន្ដួចប៉ុណ្ណោះ ខណៈដែលលោកបានអនុវត្តន៍វិធានការកូវីដចំពោះការចេញ-ចូលរបស់វៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យមានការឆ្លងជំងឺកូវីដជាដាច់ខាត។សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះពលរដ្ឋស្រុកស្អាង ដែលដឹកបន្លែមកលក់នៅក្រុងតាខ្មៅ តាមរយៈឡានទួរីស ប៉ុន្តែមិនត្រូវបានគេអនុញ្ញាតឲ្យឆ្លងកាត់ចូលក្រុងឡើយ រីឯដំណាំកសិផលរបស់ពួកគាត់ត្រូវដឹកយកទៅផ្ទះវិញ ដែលបង្កឲ្យមានការខូចខាត៕
No comments:
Post a Comment