ប្តីតាមទាន់ ប្រពន្ធកំពុងតែអ៊ុតអាប៉ោង ទប់កំហឹងមិនបានត្រូវប្ដីវាយឡើងជាំពេញខ្លួន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្តីតាមទាន់ ប្រពន្ធកំពុងតែអ៊ុតអាប៉ោង ទប់កំហឹងមិនបានត្រូវប្ដីវាយឡើងជាំពេញខ្លួន


ខេត្តព្រៃវែង៖ ធម្មតាអាប៉ោងនិងបៀរ គ្មានដែលអ្នកណាមានកំណើត ! មានតែលេចលង់ខ្លួនទេ , រៀងរាល់ល្បែងតែងនឹងរេ ,ជួនកាលឯងចាញ់គេ កុំចាត់ទុកថាខ្លួនបុិន ។ទីបំផុត ! ការញៀននឹងល្បែង ឈានដល់ប្ដីតាមទាន់ ប្រពន្ធកំពុងអ៊ុតអាប៉ោងទប់កំហឹងមិនបានត្រូវប្ដីវាយឡើងជាំពេញខ្លួនធ្វើអោយមានហិង្សាក្នុងគ្រួសារ ខាតបង់ ប្រាក់កាស វិវាទគ្រួសារ ឬទោសទណ្ឌដោយសារល្បែងនេះ។សូមបញ្ជាក់ថា, ប្តីតាមទាន់ប្រពន្ធកំពុងតែអ៊ុតអាប៉ោង ធ្វើអោយប្តីទ្រាំលែងបានវាយបណ្តាលអោយជាំពេញខ្លួន ដោយសារកំហឹងទល់កំហល់ ទប់មិនបាន ក្នុងអំពើមិនគប្បីនេះ។

ប្រជាពលរដ្ឋលើកឡើងថា, បើមានការបើកបនល្បែងសុីសង ពិតជា! ពលរដ្ឋនៅស្រុកពារាំង ខេត្តព្រៃវែង ងាយរងគ្រោះយ៉ាងធ្ងន់ធ្ងរ បើសមត្ថកិច្ច អាជ្ញាធរបង្ហាញពីភាពធូរលុង។ជាក់ស្ដែង​ នៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២១ នាពេលថ្មីៗនេះមានករណីហិង្សាមួយដែលប្ដីតាមទាន់ប្រពន្ធកំពុងតែចាក់អាប៉ោង ប្តីឃើញអត់ទ្រាំពុំបាន​ ប្ដីបានប្រើហិង្សាលើប្រពន្ធ បណ្ដាលអោយជាំពេញខ្លួន។
ហេតុការណ៍​នេះ​ បានកើតឡើងនៅរសៀលថ្ងៃទី០៨​ ​ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ធា អាយុប្រហែល៣០ឆ្នាំ ប្ដីជនបង្កឈ្មោះ​ ណារ៉ូ អាយុប្រហែលគ្នា រស់នៅភូមិឃុំកើតហេតុខាងលើ។បើយោងតាមសាច់ញាតិជនរងគ្រោះ ប្ដីវាយខាងលើ​ បានអោយដឹងថា​ ៖​ គាត់ជាមនុស្សញៀនល្បែង ហើយធ្លាប់រងគ្រោះដោយសារចាញ់ល្បែងស៊ីសងអស់ទ្រព្យសម្បិត្តគ្មានសល់ រហូតដល់បងប្អូន សាច់ញាតិ ឪពុកម្ដាយណែនាំនៅតែមិនស្ដាប់ រហូតដល់ថ្ងៃកើតហេតុ​ ប្ដីតាមទាន់កំពុងលេងល្បែងចាក់អាប៉ោង​ ប្ដីទ្រាំមិនបានជ្រុលដៃវាយបណ្ដាលអោយជាំពេញខ្លួន។

ពលរដ្ឋនៅក្នុងភូមិក្រាំង​ បានអោយដឹងថា​, មានពលរដ្ឋជាច្រើនដែលរងគ្រោះដោយសារល្បែងស៊ីសងដូចនារីខាងលេី។ពលរដ្ឋបន្តថា, មិនឃើញមានសមត្ថកិច្ចណាធ្វើការបង្ក្រាបទេ ហាក់មិនសូវខ្វល់ខ្វាយរឿងល្បែង១នេះ។ប្រជាពលរដ្ឋបានលើកឡើងថា, បនល្បែងជាប្រភពបង្កើតឲ្យមានបទល្មើស អំពើ លួចឆក់ ប្លន់ ប្រព្រឹត្តកើតមានក្នុងសង្គម គួរណាស់តែសមត្ថកិច្ចនិងអាជ្ញាធរ ចាត់វិធានការលុបបំបាត់ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋផង និងបញ្ចៀសការបាត់បង់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋមួយចំនួនឈ្លក់វង្វេងនោះផង៕

No comments:

Post a Comment

Pages