ក្មេងស្រីម្នាក់ត្រូវបានគេចាប់រំលោភនិងសម្លាប់ រួចត្រូវបានជនសង្ស័យ យកទៅបោះក្នុងទឹកត្រពាំង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្មេងស្រីម្នាក់ត្រូវបានគេចាប់រំលោភនិងសម្លាប់ រួចត្រូវបានជនសង្ស័យ យកទៅបោះក្នុងទឹកត្រពាំង

ខេត្តឧឧត្តរមានជ័យ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់ ។

ក្នុងនោះ កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០ នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះ ទើបដឹងថា សពមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ ។

តាមការបំភ្លឺពីឪពុកម្តាយ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲ្យជួយរក រហូតដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៤០ នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង ។បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត យើងកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ។

ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ ម៉ែត្រ ។បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ៕

No comments:

Post a Comment

Pages