សមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកទុរយស ករណីចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសំរេច២លើក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកទុរយស ករណីចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសំរេច២លើក

ភ្នំពេញ ៖សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរស ម្នាក់មានតួនាទីជាប្រធានភូមិ ដែលបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯង ដែលនាងមានប្ដីរួចទៅហើយនោះ បានសម្រេចជាបន្តបន្ទាប់២ដងនៅរាល់ពេលដែលនាងចូលទៅងូតទឹកក្នុងបន្ទប់ទឹកក្រោយផ្ទះ។ លុះក្រោយពេលរំលោភរួចបុរសជាឪពុកទុរយសរូបនេះ តែងយែបានគម្រាមកំហែងសម្លាប់ចោល ប្រសិនបើជានារីគ្រោះហ៊ានយករឿងដ៏អាស្រូវមួយនេះ ទៅប្រាប់ឲ្យម្ដាយនិងប្ដីព្រមទាំងបងប្អូនអោយបានដឹងនោះ។|

ប៉ុន្តែទីបំផុតដោយសារតែមិនអាចអត់ទ្រាំទៅនិងអំពើដ៏លាមករបៀបនេះ លែងបានតទៅទៀត នារីរងគ្រោះ បានប្រាប់រឿងនេះទៅម្ដាយ (ប្រពន្ធជនសង្ស័យ) ទើបស្រ្តីជាម្ដាយ បានប្ដឹងឲ្យនគរបាលឃាត់ខ្លួនបុរសជាប្តី ចាត់ការតាមច្បាប់តែម្ដង។ ការចាប់ខ្លួនជនសង្ស័យ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ០៦ ក្រុមទី១ ផ្លូវបេតុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិខាងលើ ចំណែកកូនស្រីអាយុ២២ឆ្នាំ នាងមានប្ដីរួចទៅហើយ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ស្រ្តីជាកូនបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកដែលមានទីតាំងស្ថិតនៅក្រោយផ្ទះ។ ខណៈនោះជនសង្ស័យជាឪពុកបានដើរចូលទៅតាមរួចរុញទ្វារបន្ទប់ចូលទៅធ្វើសកម្មភាពចាប់រំលោ.ភសេពសន្ធវៈរហូតបានសម្រេច ហើយគម្រាមសម្លា.ប់ប្រសិនបើនាងហ៊ានយករឿងនេះ ទៅប្រាប់ឲ្យម្ដាយ (ប្រពន្ធរបស់ខ្លួន) និងប្ដីព្រមទាំងបងប្អូនរបស់នាងដឹងនោះ។ 

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីត្រូវឪពុកទុរយសប្រព្រឹត្តនូវទង្វើដែលសង្គមស្អប់ខ្ពើមនិងជាបទល្មើសផងនោះ ថែមទាំងគម្រាមសម្លា.ប់បែបនេះ នាងរងគ្រោះមិនហ៊ានប្រាប់ឲ្យម្ដាយនិងប្ដីបានដឹងឡើយ ព្រោះខ្លាចឪពុកសម្លាប់ចោល ម្យ៉ាងវាជារឿងអាស្រូវនៅក្នុងគ្រួសារមិនចង់ឲ្យបែកធ្លាយអោយដឹងដល់ញាតិជិតខាងនិងអ្នកភូមិហើយក៏គិតថាឪពុកកែខ្លួន។

ប៉ុន្តែពុំដូចអ្វីដែលនាងគិតទេ រំលងបាន៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៧យប់ នាងបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកដដែលនោះម្ដងទៀត ស្រាប់តែឪពុកបានដើរចូលទៅតាមនិងបានគម្រាមសម្លាប់មិនឲ្យស្រែកហើយនិងមិនឲ្យប្រាប់នរណាឡើយ រួចក៌ចាប់រំលោភបានសម្រេចជាលើកទី២ម្ដងទៀត។ ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា ក្រោយពីត្រូវឪពុកចាប់រំលោភជាបន្តបន្ទាប់បែបនេះ ក្នុងចិត្តនាងដូចរស់នៅក្នុងឋាននរកដូច្នោះដែរ នាងបានលាក់រឿងនេះទុកក្នុងចិត្តមួយរយៈពេលមិនហ៊ានប្រាប់នរណាឡើយ ។

 រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដោយមិនអាចលាក់បាំងតទៅទៀតបាន ទើបទម្លាយរឿងនោះប្រាប់ម្ដាយ ហើយស្រ្តីជាម្ដាយ ក៏សម្រេចចិត្តប្ដឹងឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួនជនសង្ស័យដែលជាប្ដីនិងជាឪពុករូបនេះ នាំទៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕




No comments:

Post a Comment

Pages