នគរបាលខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចបង្រ្កាបសំបុកក្រុមចោរលួច​ ប្រើអាវុធបាញ់គំរាម ​១៥លើក​ នៅក្រុងកំពង់ចាម ឃាត់​ខ្លួន​៥នាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នគរបាលខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចបង្រ្កាបសំបុកក្រុមចោរលួច​ ប្រើអាវុធបាញ់គំរាម ​១៥លើក​ នៅក្រុងកំពង់ចាម ឃាត់​ខ្លួន​៥នាក់

ខេត្ត​កំពង់ចាម​ ៖​ ជាស្នាដៃដ៏គួរជាទីមោទកភាព កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម ​បានឃាត់ខ្លួន​ ជនសង្ស័យ​៥នាក់​ ក្នុងនោះ៣នាក់ពាក់ព័ន្ធនឹងប្រេីអាវុធបាញ់គំរាមយកទ្រព្យ​សម្បត្តិ​ជនរងគ្រោះ​ ដែលកន្លងមកក្រុមនេះធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ហើយយក​ទៅលក់នៅរាជធានីភ្នំពេញ និង២​នាក់ទៀតជាអ្នកចាំទទួលទិញផលចោរ​កម្ម​  នៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិត​នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បី​បញ្ជូនពួកគេទៅកាន់​ សាលាដំបូង​ចាត់ការ​តាម​ច្បាប់​ ។

កិច្ច​សហការ​ប្រតិបត្តិការ​នេះចូលរួមដោយកម្លាំងជំនាញផែនការងារនគរ​បាល​ព្រហ្មទណ្ឌ  កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម/ក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។  លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាលខេត្ដកំពង់ចាម បាន​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការបង្ក្រាបធ្វេី​ ធ្វេីឡេីងច្រេីនដំណាក់កាលជាបន្តបន្ទាប់​  លេីករណីលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិបឹង​កុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ត្រូវបានបំបែកសំណុំរឿង ក្នុងរយៈពេល២៧ថ្ង។

លោកបន្តថា​ ដំណាក់កាលដំបូងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង​១២ និង៤៥នាទី ក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ និងលោក អ៊ុន ចាន់ដា អភិ​បាល នៃគណ:អភិបាលខេត្តកំពង់ចាម និងរូបលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាលខេត្ដកំពង់ចាមបានចាត់​តាំងបើកកិច្ចប្រតិបត្ដិការបង្រ្កាបក្រុមលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) យ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម ។​ ជាលទ្ឋផលសមត្ថកិច្ចយើង បង្រ្កាបចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួមមាន ៖​ ១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ ហៅ ឡុងសម្បត្តិ ហៅ ឡុង ធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  និង​ ៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រៅពី​ការ​ចាប់​ឃាត់​ខ្លួន​ សមត្ថកិច្ច​បានដកហូតវត្ថុតាងរួមមាន៖​ ម៉ូតូជាមធ្យោ​បាយជិះធ្វើសកម្មភាពចំនួន០៣គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ស្លាកលេខម៉ូតូចំនួន១៤សន្លឹក , អាវុធខ្លីចំនួន០១​ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣ដើម និងសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាលខេត្ដកំពង់ចាមបានឱ្យដឹងបន្តទៀតថា​ ដំណាក់កាលបន្ទាប់​ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេីនេះបានឆ្លើយថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាព ចំនួន១៥​លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យមុខ​សញ្ញាទទួលផលចោរកម្មនៅរាជធានីភ្នំពេញ ។

លោក​បញ្ជាក់​ថា​ ទេីបនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបាន​ចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន រូបលោក បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់​ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនសង្ស័យ​ទាំងទាំង២មានឈ្មោះដូចខាងក្រោម​ ៖។១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ 

២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ដកហូតសម្ភារវត្ថុតាងរួមមាន ៖​ ១-រថយន្តចំនួន០១គ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ)  ២-ទូរស័ព្ទដៃចំនួន០២គ្រឿង​ អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅសាលា​ដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់  ៕




























No comments:

Post a Comment

Pages