ភ្នំពេញ៖កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យចុះឃាត់រថយន្តតូរីសជាច្រើនគ្រឿង បន្ទាប់ពីចូលដឹកកម្មករកម្មការិនី និងប្រជាពលរដ្ឋចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូរីសដែលឃាត់មានចំនួន៤២គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និងឃាត់ខ្លួនតៃកុងរួមទាំងព្រូសរុប៥៥នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា មុននឹងឈានដល់ការឃាត់រថយន្តខាងលើ ក្រុមរថយន្តទាងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើនអ្នកបំណងចេញពីក្នុងតំបន់ក្រហម ទើបកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់រថយន្តនិងតៃកុងរួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមតៃកុងរថយន្តនិងព្រូត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើចត្តឡីស័ក នៅឯព្រែកព្នៅទាំងអស់ ចំណែកភ្ញៀវត្រូវធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅទីកន្លែងដើមវិញ៕
No comments:
Post a Comment