ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម


កំពង់ចាម៖នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា និងក្រុមការងារសាខា អនុសាខា កាកបាទក្រហម រួមនឹងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងនោះមកពីភូមិបឹងបាសាក់ ១៤គ្រួសារ, ភូមិរកាក្រោម ១៥គ្រួសារ , ភូមិរកាលើ ១១គ្រួសារ , ភូមិបឹងស្នាយ ៣គ្រួសារ និង នៅភូមិព្រែកជីក ៧គ្រួសារ ។

 ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១   ពេលកំពុងភ្លៀងធ្លាក់ខ្លាំង  ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច  ធ្វើអោយលំនៅដ្ឋាន និងផលដំណាំ ប្រជាពលរដ្ឋ ក្នុងសង្កាត់សំបួរមាស ត្រូវ រងការខូចខាត របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង ចំនួន ៧០ ខ្នង ។ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពកំពុងតែជួបលំបាកដោយវិបត្តិកូវីដ-១៩ ផង ស្រាប់តែត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ថែមទៀត ។

 ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមអាជ្ញាធរខេត្ត និងគណៈកម្មាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ហើយសម្តេចលោកតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ដើម្បីជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានកាន់តែខ្ពស់ទ្វេដងជាងមុន ក្នុងការទប់ស្កាត់ ការពារខ្លួនកុំអោយឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង , ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ជាប្រចាំ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាល ជម្ងឺកូវីដ-១៩ បម្លែងថ្មី កូវីដ-១៩ ក្នុងសហគមន៍។

ឯកឧត្តមបន្តថា ដោយសារខែនេះជាដើមរដូវវស្សា សូមបងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក បំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេស ជំងឺគ្រុនឈាម ជាដើម សូមបងប្អូនចងចាំថា " ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា  គ្មានគ្រុនឈាម "។គូរបញ្ជាក់ថា អំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ  ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី យើង ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀល  ផងដែរ៕

















No comments:

Post a Comment

Pages