ភ្នំពេញ៖ឯកឧត្តមដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១យ៉ាងដូច្នេះថា៖ ប្អូនស្រីម្នាក់នេះត្រូវបានប្តីបាញ់ប៉ុនប៉ងសម្លាប់ចំមួយគ្រាប់លេីទ្រូងខាងឆ្វេង ប៉ុន្តែសំណាងល្អគ្រប់កាំភ្លេីងបានឈប់មុនចូលដល់បេះដូង។ ពេលហេតុការណ៍នោះកេីតឡេីងកូនស្រីមានអាយុ៩ខែតែប៉ុណ្ណោះ។ ជនល្មេីសត្រូវបានចាប់ខ្លួន ។ ប៉ុន្តែមកទល់ពេលនេះប្អូនស្រីនៅកំពុងប្រឈមនឹងស្នាមរបួសពេលដែលរេីធ្វេីទុក្ខម្តងៗគួរអោយភ័យខ្លាចយ៉ាងខ្លាំង។
ប្អូនស្រីបានប្រាប់ថា មកទល់ពេលនេះនៅមិនដឹងជាយ៉ាងណាទេ ព្រោះសំណុំរឿងនៅក្នុងដៃមេធាវី ម្នាក់ដែលប្អូនស្រីកំពុងមានការពិបាកយ៉ាងខ្លាំងក្នុងទាក់ទងគាត់។ ដោយសារការលំបាកដ៏ខ្លាំងនេះហេីយ ទេីបប្អូនស្រីសម្រេចដាក់ពាក្យគោរពស្នេីសុំអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តី។ បេីតាមការពិនិត្យដីការកោះរបស់ចៅក្រមស៉េីបសួរ ស៉ិន សង្ហា ដែលបានកោះហៅគាត់ចូលមកសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១១ វិច្ឆិកា ២០២០ ដេីម្បីឆ្លេីយបំភ្លឺីដំណេីររឿងប៉ុនប៉ងឃាដកម្មគិតទុកជាមុន គឺប្រហែលជាតុលាការចោទប្រកាន់ជនល្មេីសពីបទប៉ុនប៉ងឃាដកម្មគិតទុកជាមុននេះហេីយ។
ប្អូនស្រីបានបញ្ជាក់ថា មកទល់ពេលនេះប្អូនកំពុងប្រឈមនឹងការលំបាកចំពោះចំណាត់ការនីតិវិធីផ្សេងៗក្នុងតុលការដោយសារមេធាវីដែលជំនួយផ្នែកច្បាប់មិនបានបំពេញតួនាទីកាតព្វកិច្ចអោយបានចប់គ្រប់ជ្រុងជ្រោយចំពោះករណីឃាដកម្មរបស់ប្អូនខាងលេីនេះ។ សូមមេធាវីដែលជំនួយផ្នែកច្បាប់ករណីខាងលេីបន្តជួយប្អូនស្រីអោយបានចប់ក្នុងដំណាក់កាលនៅសាលាដំបូង ហេីយជួយរៀបចំសំណុំឯកសារចាំបាច់មួយចំនួនអោយប្អូនស្រីដេីម្បីងាយស្រួលរកអ្នកជួយបន្តក្រោយទៀត។ ចំពោះមុខ ប្អូនស្រីត្រូវការមេធាវីដេីម្បីជំនួយផ្នែកច្បាប់ជាចាំបាច់ ប៉ុន្តែប្អូនស្រីគ្មានលុយទេ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
No comments:
Post a Comment