ចាប់ខ្លួន លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី តាមដីការឿងចេញសែកស្អុយ ជិត៥០ម៉ឺនដុល្លារ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ចាប់ខ្លួន លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី តាមដីការឿងចេញសែកស្អុយ ជិត៥០ម៉ឺនដុល្លារ


(ភ្នំពេញ)៖ ទីបំផុត! លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលតែងតែជាប់ខ្នោះញឹកញាប់នោះ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការរាជធានីភ្នំពេញ ចាប់ដាក់ខ្នោះជាលើកទី៣ ពាក់ព័ន្ធករណីចេញសែកស្អុយ។ 

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ 

យោងតាមប្រភពពីសមត្ថកិច្ច បានបង្ហើបថា បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅតុលាការដាក់គុកចំនួន ២លើករួចមកហើយ សរុបលើកនេះគឺ ៣ដងហើយ ពាក់ព័ន្ធករណីដដែលៗ!គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ ម្ដងរួចទៅហើយ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ជីប ចណ្ណារិទ្ធិ មេធាវីការពារសិទ្ធិឲ្យម្ចាស់ដី និងជាជនរងគ្រោះឈ្មោះ ជៃ ហូមីង ជនជាតិចិន ក៏បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាច ឲ្យទប់ស្កាត់សកម្មភាពសាងសង់សំណង់ខុសច្បាប់របស់ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូ ម៉ែត្រ លេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផងដែរ៕

No comments:

Post a Comment

Pages