មានឈ្មួញនាំសត្វក្របីឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងផ្គើននឹងបម្រាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មានឈ្មួញនាំសត្វក្របីឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងផ្គើននឹងបម្រាម

 

ស្វាយរៀង៖មាន​ករណី​ឈ្មួញ​នាំ​សត្វ​ក្របី​រស់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​កាលពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​នៅ​ចំណុច​ព្រំដែន​ច្រករបៀង​ក្រឡោ​ង​ខុស ស្ថិតក្នុង​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ជាប់​ច្រកព្រំដែន​ក្រឡោ​ខុស ស្រុក​យិន​ហ៊ឹង ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​។​

​បើតាម​បុរស​ម្នាក់​ដែលជា​អ្នក​ដឹក​ក្របី​តាម​រ៉ឺម៉ក​បាន​ឲ្យ​ដឹងថា ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​សត្វ​ក្របី​ឲ្យ​ថៅកែ​ក្របី ឈ្មោះ អាន រស់នៅ​ភូមិ​ពោធិ​ក្រូច ឃុំ​បន្ទាយ​ក្រាំង ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ ចំពោះ​តម្លៃ​ក្របី លក់​ឲ្យ​វៀតណាម​មួយ​ក្បាល​ប៉ុន្មាន​ខ្លួន​មិនដឹង​ទេ​។​​ប្រភព​បន្តទៀតថា ក្នុង​មួយ​ថ្ងៃជា​មធ្យម​ឈ្មួញ​ដឹក​ក្របី​ទៅ​ប្រទេស​វៀតណាម​ប្រមាណ​១០​ទៅ​២០​ក្បាល ហើយ​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ទី​បី​ក្រុមហ៊ុន​ផ្សេងទៀត ក៏មាន​នាំ​សត្វ​ក្របី​រស់​រាប់សិប​ក្បាល​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រ​របៀង​ក្រឡោ​ង​ខុស​នេះដែរ គឺ​នាំចេញ​នៅពេល​យប់​ក្នុង​កំឡុង​ម៉ោង​៧​ទៅ​៨​យប់ ។​

​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ថា មាន​អ្នក​ដឹក​សាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុង​មាន់​ទា ត្រី​សាច់​ចូល​ពី​ប្រទេស​វៀតណាម​តាម​ម៉ូតូ​មក​តាម​ច្រករបៀង​ក្នុងស្រុក​កំពង់រោទិ៍​ជា​រៀងរាល់ថ្ងៃ​។​​ទាក់ទិន​ករណី​ន​មន្ត្រី​នគ​បាល​វរៈ​ការពារ​ព្រំដែន ប៉ុ​ស្ត៍​ច្រករបៀង​ក្រឡោ​ង​ខុស បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សត្វ​ក្របី​ប្រមាណ​១០​ក្បាល​ដែល​ឈ្មោះ អាន ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នេះ​គឺ ជា​ក្របី​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ហើយ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។​​ចំណែក​លោក សុច ពិសី អភិបាលស្រុក​កំពង់រោទិ៍​បាន​និយាយថា​ករណី​ឈ្មួញ​លួច​នាំ​សត្វ​ក្របី​រស់​ចេញទៅ ប្រទេស​វៀតណាម ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្ទាយ​ក្រាំង​នេះ​លោក​មិនបាន​ដឹង​ទេ ហើយ​បើ​មានការ​នាំ​សត្វ​ក្របី​ឆ្លងដែន​មែន​នោះ​គឺ​ពាក់​ព​ន្ធ័​សមត្ថកិច្ច​ដែល​ឈ​ជើង​នៅ​ច្រករបៀង​នោះ ។​

សូមបញ្ជាក់ថា៖កន្លងមករដ្ឋបាលខេត្ត​បានចេញ​សេចក្តីណែនាំ​ឲ្យ​សមត្ថកិច្ច​ទប់ស្កាត់ និង​រឹតបន្តឹង​ការធ្វើ​ចរាចរណ៍​មនុស្ស និង​ការនាំ​សត្វ ចេញចូល​តាម​ច្រករបៀង​ពី​ប្រទេសជិតខាង ( សត្វ គោ ក្របី ជ្រូក សាច់សត្វ​និង​ផលិតផល​ធ្វើ​ពី​សាច់សត្វ​)​។​​លោក​បញ្ជាក់ថា លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណីនេះ​។​ចំណែក​បន្លែ​ត្រី​សាច់ ដែល​ប្រជាពលរដ្ឋ​ដឹក​បន្តិចបន្តួច​គឺ​គ្រាន់តែ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំថ្ងៃ នៅក្នុង​ខេត្ត ដែល​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​គឺ មាន​ពិតប្រាកដ​មែន ។​លោក យ៉​ន សុផល នាយប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​សំ​យ៉ោ​ង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា លោក​មិនបាន​ជ្រាប​ករណី​ឈ្មួញ​ឈ្មោះ​អាន​នាំ​ក្របី​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នេះ​ទេ​ដោយ​មន្ត្រី​ប្រចាំការ​នៅ​ច្រករបៀង​ក្រឡោ​ង​ខុស មិនទាន់​រាយការណ៍​ជូន​លោក ។ លោក​ជាប់រវល់​ប្រជុំ ។​ចាំ​ល្ងាច​លោក​នឹង​សួរ​ទៅ​មន្ត្រី​របស់លោក​៕









No comments:

Post a Comment

Pages