Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋមានមតិយោបល់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋមានមតិយោបល់

ភ្នំពេញ៖មន្រ្តីរាជការនិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសពេញចិត្តខ្លាំង ដែល សម្តេចតេជោនាយករដ្ឋមន្រ្តីមានផេកផ្លូវការ (page) ដែលមិនត្រឹមតែផ្តល់ព័ត៌មានសកម្មភាពនាយករដ្ឋមន្រ្តីទេ ប៉ុន្តែជាទីបណ្តុំព័ត៌មានចម្រុះដ៏សំខាន់ ហើយក៏ជាកន្លែងផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងមន្រ្តីរាជការបញ្ចេញមតិយោបល់ និងសំណូមពរផ្សេងៗ។ 

ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ទៅក្រសួង មន្ទីរ ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា គឺត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាននូវមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋក្នុងផេក ហើយត្រូវឆ្លើយតបជាមួយដំណោះស្រាយសមស្របទៅកាន់ប្រជាពលរដ្ឋវិញ។មួយរយៈមានមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិ យោបល់ លើកជាសំណួរ សំណូមពរ និងបញ្ហាវិវាទដីធ្លីបង្ហោះចូលផេកសម្តេចដើម្បីសុំជំនួយអន្តរាគមន៍យុត្តិធម៍។ មតិយោបល់ (comment) របស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានគេស្តីបន្ទោស គម្រាមបណ្តេញចេញពីការងារ ឬប្តឹងថាជា “បទបរិហាកេរ្តិ៍ និងញុះញុង …ជាដើម។ល។” ហើយមួយចំនួនក៏ត្រូវបានកោះហៅឡើងតុលាការជាបន្តបន្ទាប់ដែលបានធ្វើអោយពួកគាត់ភិតភ័យ អស់ភាពកក់ក្តៅ បាត់បង់ជំនឿទុកចិត្ត និងអស់សង្ឃឹមកាន់តែខ្លាំង។

ដើម្បីអោយដឹងថាមតិយោបល់ឬសំណូមពរមន្រ្តីរាជការ និងពលរដ្ឋសមរម្យ ខុសឬត្រូវ… គួរតែផ្តល់ឱកាសអោយពួកគាត់និយាយ និងបង្ហាញឯកសារភស្តុតាងពិតដោយគ្មានការភ័យខ្លាច។ បើគាត់មិនចេះមិនយល់ដឹងផ្លូវច្បាប់ ត្រូវជួយពន្យល់ណែនាំគាត់អោយបានយល់ និងជួយតម្រង់ផ្លូវអោយគាត់ដើរអោយបានត្រឹមត្រូវ ដោយមិនឆ្លៀតឱកាសធ្វើបាបឬកិបកេងលើគាត់ថែមទៀតឡើយ។ បើពិតជាអាណិតស្រឡាញ់សម្តេចតេជោពិតប្រាកដ គឺត្រូវចេះអាណិតស្រឡាញ់ប្រជាពលរដ្ឋ និង ជួយពលរដ្ឋអោយផុតទុក្ខភ័យពិតប្រាកដ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕



No comments:

Post a Comment

Pages