មហាជនរងចាំមើល តើលោកស៊ុំ​ សុជាតិ​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់​ឆ្នាំង អាចរួចខ្លួនពីសំណាញ់ច្បាប់ដែលឬទេ?ក្រោយពេលដែលលោកស៊ុំ សុជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់​ចំនួន​ ៦៧៥​ ហិកតា​ ជូនរដ្ឋវិញ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនរងចាំមើល តើលោកស៊ុំ​ សុជាតិ​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់​ឆ្នាំង អាចរួចខ្លួនពីសំណាញ់ច្បាប់ដែលឬទេ?ក្រោយពេលដែលលោកស៊ុំ សុជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់​ចំនួន​ ៦៧៥​ ហិកតា​ ជូនរដ្ឋវិញ


ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានបទបញ្ជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ ដឹកនាំស្រាវជ្រាវរកមុខអ្នករំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ចាត់វិធានការដោយគ្មានយោគយល់ បែរជាលេចមុខ លោកឧត្ដមសេនីយ៍​ត្រី​ ស៊ុំ​ សុជាតិ​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់​ឆ្នាំង បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់​ចំនួន​ ៦៧៥​ ហិកតា​ ជូនរដ្ឋវិញ។ ចំណុចនេះមិនដឹងថា, រួចខ្លួនត្រឹមស្ម័គ្រចិត្តប្រគល់ដីអោយរដ្ឋវិញ ឬចាត់ការតាមផ្លូវតុលាការបន្តតាមនីតិវិធី ដើម្បីជាគំរូ អោយឃើញថា, អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្មើភាពគ្នា ដូចប្រជាពលរដ្ឋនោះដែរ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, រដ្ឋាភិបាល​បំពាក់​ស័ក្ដិ​អោយដេីម្បី​ទៅ​បង្ក្រាប​បទល្មើស​ ការពារ បម្រើប្រជាពលរដ្ឋ ជាអ្នកអនុវត្តច្បាប់ បែរជាទៅ​ប្រព្រឹត្ត​បទល្មើស​ខ្លួនឯង​ រឿងបទល្មើសទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់។សូមបញ្ជាក់ថា, លោកឧត្ដមសេនីយ៍​ត្រី​ ស៊ុំ​ សុជាតិ​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ដែល​ល្បីល្បាញ​ខាង​ឈូសឆាយ​យកដីព្រៃលិចទឹករបស់រដ្ឋនៅ​ខេត្ត​កំពង់​ឆ្នាំង​ និងជាអ្នកពូកែប្ដឹងចាប់​ឃាត់ប្រជាពលរដ្ឋ​ដែល​ចូលទៅក្បែរដីលោកដាក់គុកនោះ​ ពេល​នេះ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់​ចំនួន​ ៦៧៥​ ហិកតា​ ជូនរដ្ឋវិញ​ទាំងញ័រដៃតតាត់​ ជាមួយនឹងព្រលឹងចុងសក់ បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នោះ។មហាជន​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំ​ង​ កំពុងរង់ចាំតាមដានបន្ត​ តេី​មានមន្ត្រី​ ប៉ុន្មាន​នាក់​អាចប្រឈម​មុខចំពោះផ្លូវច្បាប់​ពាក់ព័ន្ធ​នឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញ​បឹងទន្លេសាប​ ?។មហាជន​គ្រប់​ទិសទី​បានសាទរ​ និង​ គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ចំណាត់​ការ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ លេីពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់​ ។

ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏សូមអរគុណលោកបណ្ឌិត​ សុខ​ ទូច​ ដែលបានចុះស្រាវជ្រាវ​ និងរាយការណ៍ជូនសម្តេចតេជោ​ ដេីម្បីសង្គ្រោះដីបឹងទន្លេសាប។មិនដឹងការស្រាវជ្រាវ​ និងក្តីរាយការណ៍របស់លោករឿងបឹងទន្លេសាប​ នឹងរងការប្រឈម​ ឬអ្នកគុំកួនលោកយ៉ាងណានោះទេ? ខណះអ្នករំលោភយកដីរដ្ឋ ភាគច្រើនអ្នកមានអំណាច។មនុស្សខ្មែរយេីងមិនដឹងថាស្រេកឃ្លានការមានបានជាមួយការបំផ្លាញសម្បត្តិធម្មជាតិដល់ពេលណា? ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប​ គឺចាំបាច់ណាស់ជាជម្រកត្រីពងកូននារដូវវស្សា។សូមលោកបន្តបេសកកម្មជួយសម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីបុព្វហេតុជាតិមាតុភូមិ​ និងសូមបានទទួលសុខសុវត្ថិភាព​ ជោគជ័យគ្រប់បេសកកម្ម។សូមបញ្ជាក់ថា, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការអោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបំពេញបេសកកម្មការងារនេះ ដោយយកចិត្តទុកដាក់បំផុត ៕

(សាន់ដេ),មិនអាចសូមការបំភ្លឺពីលោកស៊ុំ សុជាតិ បាននោះទេ?ជុំវិញករណីខាងលើនេះ ដោយសារតែមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។






No comments:

Post a Comment

Pages