តើពិតទេ?អធិការស្រុកថ្ពង ទទួលសំណែនក្នុងមួយខែ៣០០ដុល្លារ និងមេប៉ុស៌្តឃុំមនោរម្យមួយខែ១០០ដុល្លារពីមេបនល្បែងអាប៉ោងដុះស្លែរមួយកន្លែងនៅភូមិពងទឹក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តើពិតទេ?អធិការស្រុកថ្ពង ទទួលសំណែនក្នុងមួយខែ៣០០ដុល្លារ និងមេប៉ុស៌្តឃុំមនោរម្យមួយខែ១០០ដុល្លារពីមេបនល្បែងអាប៉ោងដុះស្លែរមួយកន្លែងនៅភូមិពងទឹក

កំពង់ស្ពឺ៖ល្បែងអាប៉ោងដុះស្លែរមួយកន្លែង ស្ថិតនៅភូមិពងទឹក ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់បនល្បែងឈ្មោះ(តាមន) ឈ្មោះ(រិទ្ធ) និងឈ្មោះ(ប៊ុនប៊ន ហៅសូត)ជាទាហានសឹករងខេត្តកំពង់ស្ពឺ ពាក់ស័ក្តិ៥ ជាក្លើររបស់លោកហ៊ុន សុខហុង អធិការស្រុកថ្ពង បានផ្តុំក្បាលគ្នាបើកលេងល្បែងអាប៉ោងជារៀងរាល់ថ្ងៃ មិនញញើតនិងការរីករាលដាលឆ្លងជំងឺកូវីដ១៩ បន្តិចណាទាល់តែសោះ។លោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មិនបានឆ្លើយតបជាមួយ(សាន់ដេ)តាមប្រព័ន្ធតេឡេហ្ក្រាមនោះទេ?បានត្រឹមតែចូលមើល?។សង្ស័យតែលោកសម សាមួន មានការពាក់ព័ន្ធ ឬទទួលសំណែនពីមេបនល្បែងអាប៉ោងខាងលើនេះអស់ហើយទេដឹង? ទើបព្រងើយកន្តើយបែបនេះ។

ក្រុមអ្នកញៀនល្បែងមួយក្រុមបានផ្តល់រូបភាពឯកសារនិងផ្តល់ព័ត៌មានមកថា?ទីតាំងបនល្បែងខាងលើនេះ កន្លងមកត្រូវបានលោកហ៊ុន សុខហុង អធិការស្រុកថ្ពង បានធ្វើការបង្ក្រាបអ្នកលេងល្បែងអាប៉ោងខាងលើ បានមនុស្សជិត១០នាក់និងម៉ូតូជិត១០គ្រឿង ហើយក៌បានដោះលែងដោយស្ងាត់ទៅវិញ។ប្រភពដ៌ដែរបានបន្តទៀតថា?ក្រោយពីការបង្ក្រាបបនល្បែងអាប៉ោងខាងលើនេះ មិនទាន់ទាំងបានមួយដង្ហើមជង្រិតផង ពេលនេះបានបើកដំណើរការឡើងវិញលើសដើម ដោយក្រុមអ្នកញៀនល្បែងអាប៉ោងខាងលើនេះ គ្មានញញើតពីការជាប់ទោសទណ្ឌបន្តិចណាទាល់តែសោះ។

ប្រភពខាងលើបានបង្ហើបអោយដឹងទៀតថា?មូលហេតុដែលទីតាំងបនល្បែងខាងលើនេះ ដំណើរការរលូនបានរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែមេបនល្បែងខាងលើនេះ បានយកសំណែនទៅសែនលោកហ៊ុន សុខហុង ក្នុងមួយខែ៣០០ដុល្លារ និងលោកមេប៉ុស៌្តឃុំមនោរម្យមួយខែ១០០ដុល្លារ ជាថ្នូរនិងការបិទបាំងដល់ថ្នាក់លើ ឬមិនបង្ក្រាបតែម្តង។មហាជនបានសំណូមពរដល់លោកវី សំណាង ចៅហ្វាយខេត្តកំពង់ស្ពឺ មេត្តាចេញបទបញ្ជាដល់សមត្ថកិច្ចជំនាញអោយចុះមកបង្ក្រាបទីតាំងបនល្បែងអាប៉ោងខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះលោកហ៊ុន សុខហុង បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?ក្នុងនាមលោកជាអធិការស្រុកថ្ពង និងលោកមេប៉ុស៌្តឃុំមនោរម្យ សូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ក្រុមជនខិលខូច ដែលបានលើកឡើងថា?ខ្ញុំនិងលោកមេប៉ុស៌្តឃុំមនោរម្យ ទទួលសំណែនចំនួន៣០០ដុល្លារនិងចំនួន១០០ដុល្លារ គឺជាព័ត៌មានមិនពិតទេ?។






No comments:

Post a Comment

Pages