កំពង់ចាម៖ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជន ផ្សារ សាលារៀន និងអនុវត្តតាមសេចក្តីណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម។
បានចាត់ឱ្យកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងចលនាកម្លាំងប្រជាការពារភូមិ ចុះធ្វើការត្រួតពិនិត្យតាមគោលដៅប្រឈមនឹងការកកស្ទះចរាចរណ៍ ដោយរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ និងណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ សូមចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងកំពង់ចាម និងយោគយល់អធ្យាស្រ័យគ្នា ធ្វើយ៉ាងណារក្សាបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យល្អ ។
ឆ្លៀតក្នុងពេលនេះដែរ សមត្ថកិច្ចយើងក៏បាន ផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ដូរទាំងអស់ សូមបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ព្រមទាំងផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ (Hot line) សម្រាប់រាយការណ៍មកសមត្ថកិច្ចយើងនៅពេលមានការសង្ស័យ ឬមានហេតុការណ៍កើតឡើងគ្រប់រូបភាព ដើម្បីឲ្យកម្លាំងសមត្ថកិច្ចយើងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា សូមអរគុណ! ៕
Home
Unlabelled
សមត្ថកិច្ចក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណ: ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជន ផ្សារ សាលារៀន
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment