ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុ



ព្រះសីហនុ៖នៅព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ សង្កាត់ និងលោក លោកស្រីជាស្មៀនឃុំ-សង្កាត់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ខេត្តព្រះសីហនុ និងបើកឱ្យដំណើរការសេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញ-ចូល ឃុំ-សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ នេះជាការលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់។
 
ឯកឧត្តម អភិបាលខេត្ត កិច្ចប្រជុំមានគោលបំណងផ្សព្វផ្សាយនូវខ្លឹមសារដែលកំណត់នៅក្នុងសេចក្ដីណែនាំលេខ ០១៨សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត-ក្រុង- ស្រុក ឃុំ-សង្កាត់ នៃខេត្តព្រះសីហនុ អំពីរបៀបនៃការរៀបចំយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់នីមួយៗសំដៅដាក់ឱ្យដំណើរការយន្តការឱ្យបានឆាប់រហ័សក្រោយពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតអាណត្តិថ្មីចូលកាន់តំណែង។

ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលបានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតលើការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតការយកចិត្តទុកដាក់លើការផ្ទេរសិទ្ធិអំណាចមុខងារ ធនធាន និងការទទួលខុសត្រូវពីក្រសួង-ស្ថាប័ននៅថ្នាក់ជាតិឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្ខិតសេវាសាធារណៈជាមូលដ្ឋាន និងចាំបាច់នានាឱ្យទៅកៀកជិតប្រជាពលរដ្ឋ។  ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កាត់បន្ថយការិយាល័យធិបតេយ្យ និងភាពស្មុគស្មាញនៃការស្នើសុំសេវារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តសាកល្បងអង្គភាពច្រកចេញ-ចូលតែមួយចាប់ពីឆ្នាំ២០០៥ ដោយមានការសិក្សា និងវាយតម្លៃបន្តបន្ទាប់លើការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ។ ជាលទ្ធផល រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការបានពិនិត្យឃើញថាយន្តការនេះទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន ដោយសារការិយាល័យនេះបានផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន។ ផ្អែកលើលទ្ធផលជាវិជ្ជមាន និងពិសោធន៍ នៃការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ-ចូលតែមួយ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម អភិបាលខេត្តបន្តទៀតថា ថ្ងៃនេះយើងធ្វើការប្រជុំផ្សព្វផ្សាយ និងរៀនពីនីតិវិធីមានគ្រូឧទ្ទេសនាម ហើយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ខាងមុខ យើងនឹងបើកឱ្យដំណើការយន្តការនៅច្រកចេញ-ចូលតែមួយនៅតាមឃុំ-សង្កាត់របស់យើងព្រមៗ។ ទន្ទឹមនោះយើងត្រូវរួមគ្នាពង្រីងសេវារដ្ឋបាលនៅច្រកចេញ-ចូលតែមួយឱ្យមានប្រសិទ្ធិភាព តម្លាភាព និងបិទតារាងតម្លៃកំណត់ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយកង្វល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះយើងក៏ត្រូវធ្វើការប្រឡងប្រណាំងនៅតាមឃុំ-សង្កាត់ទាំង២៩ផងដែរ៕








No comments:

Post a Comment

Pages