ភ្នំពេញ៖សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្តសិស្សជ័យលាភី របស់សិស្សថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប រយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២២។នេះជាសកម្មភាពរបស់សិស្សជ័យលាភីនៅបារាយ៍ទឹកថ្លា និងការថតរូបសប្បាយៗនៅល្អាងកម្មផល ដាក់ចំណីត្រី ល្អាងរតនៈ ក្នុងភូមិបៃតងអង្គរ។
សូមជម្រាបថាការរៀបចំដំណើរកម្សាន្តនេះក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗរបស់សាលា ប៊ែលធី អន្តរជាតិ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រោវជ្រាវ ដើម្បីបង្ហាញសមត្ថភាព និងភាពបុិនប្រសប់របស់ខ្លួន ចាប់តាំងពីការប្រកួតប្រជែងក្នុងថ្នាក់រៀន កម្រិតសាខា រហូតដល់កម្រិតប៊ែលធី និងទទួលបានជ័យលាភីប្រចាំសាលា ឬជ័យលាភីទូទាំប្រទេស ព្រមទាំងផ្តល់ឱកាសដល់ប្អូនៗសិស្សជ័យលាភីបានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តនានា ជាពិសេសប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
Post Top Ad
Your Ad Spot
Home
Unlabelled
អបអរសាទរដំណើរកម្សាន្តសិស្សជ័យលាភី ចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាបរយះពេល២យប់៣ថ្ងៃ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment