ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ



ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធី <បើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជូនដល់មន្ត្រីនគរបាលជាតិ> និងសំណេះសំណាល លើកទឹកចិត្ត ជូនបាច់ផ្កាដល់លោកគ្រូ នឹងក្រុមកីឡាបាល់ទះ  នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលនឹងត្រូវទៅចូលរួម វគ្គប្រកួតវិលជុំក្នុងពូល ដោយក្រុមកីឡាបាល់ទះនគរបាលខេត្តត្បូងឃ្មុំ ប្រគួតជាមួយក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែតុលា វេលាម៉ោង ១៩:០០នាទី ។

ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោក លោកស្រីនាយ នាយរងផ្នែក មន្ត្រី សិក្ខាម នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។នៅក្នុងនេះដែរគឺ លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងនូវប្រធាមបទសំខាន់ៗ ចំនួន ៤ រួមមានៈ ១.ពិធីបើកវគ្គ បើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជូនដល់មន្ត្រីនគរបាលជាតិ ២.ផែនការការពារ ការិយាល័យបោះឆ្នោតនាយឆ្នាំខាងមុខ ៣.ការគ្រប់គ្រង បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ និង ៤.ការងារកម្លាំងកងអន្តរាគមន៍ពិសេស ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍លើកឡើងអំពីការបើកវគ្គបណ្ដុះបណ្ដាលខាងលើ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ដីពីការពង្រឹងសមត្ថភាពបន្ថែមលើមុខជំនាញរបស់ខ្លួន ជូនមន្ត្រីនគរបាលការិយាល័យជំនាញ ដើម្បីឲ្យទទួលការយល់ដឹង លើមុខជំនាញបន្ថែម ក្នុងគោលបំណង ដើម្បីងាយស្រួល ក្នុងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ ទាន់ពេលវេលា ក្នុងហេតុការណ៍អគ្គិភ័យផ្សេងៗ ។

 លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ មេត្តាប្រុងប្រយ័ត្នខ្ពស់ទាក់ទងទៅនឹងការប្រើប្រាស់ចរន្តអគ្គិសនី ប្រកបដោយលក្ខណៈបច្ចេកទេស និងការដុតធូបទាន ភ្លើងចង្ក្រាន ឬការប្រើប្រាស់ភ្លើងផ្សេងៗ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវធ្លាក់ខ្យល់ ក៏ជិតឈានមកដល់ ៕





















No comments:

Post a Comment

Pages