ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» រៀបរាប់អំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» រៀបរាប់អំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ម៉ោង៥៖០០នាទីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ សមាគមសិល្បករខ្មែរនឹងរៀបចំពិធីដាក់សម្ពោធជាផ្លូវការ នូវភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោផ្ទាល់។
 
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ភាពយន្តចម្រៀង "ទុក្ខស្រីប្តីព្រាត់" ដែលបានថតចប់ ដែលនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សូមអញ្ជើញបងប្អូនរង់ចាំទស្សនា ការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំមូលជាផ្លូវការនៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV»។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ផលិតដោយសមាគមសិល្បករខ្មែរ ដែលមានផលិតករ គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៉ឹង លីហេង, ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារៈ​ កាម៉េរាថត ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

«ទុក្ខស្រីប្តីព្រាត់» គឺជាចំណងជើងបទចម្រៀង ដែលនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ បុព្វហេតុរបស់សម្តេចត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពេលនោះ ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់ បានធ្វើឱ្យសម្តេច និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស»៕


No comments:

Post a Comment

Pages