បនល្បែងជល់មាន់តាមអនឡាញ នៅចំណុចហាងកាហ្វេដើមស្ដៅស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ សង្ស័យជាឆ្នាំងបាយរបស់ លោក អ៊ួច ម៉ៅ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បនល្បែងជល់មាន់តាមអនឡាញ នៅចំណុចហាងកាហ្វេដើមស្ដៅស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ សង្ស័យជាឆ្នាំងបាយរបស់ លោក អ៊ួច ម៉ៅ



ខេត្តឧត្ដរមានជ័យ៖បនល្បែងស៊ីសងជល់មាន់តាមអនឡាញ
បានបើកឡើងវិញហើយ ដោយប្រើយុទ្ធសាស្រ្តថ្មីយក(កំព្យូទ័រឫលេដថប)ជំនួសទូរទស្សន៍កញ្ចាក់ សម្រាប់ចាក់បញ្ជាំងនិងចាក់ភ្នាល់ស៊ីសង នៅចំណុចកន្លែងហាងកាហ្វេដើមស្ដៅស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងនោះលោកអ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បានរក្សា
ភាពស្ងៃស្ងាត់ ផ្គើនិងបទបញ្ជារបស់សម្តេចតឹជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុងឃុំត្រពាំងប្រាសាទ បានលើកឡើងថា មូលហេតុដែលលោកអ៊ួច ម៉ៅ  បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោទៀតសោធន៌ សង្ស័យលោកអ៊ួច ម៉ៅ អាចនិងត្រូវថ្នាំសណ្តំ ឬបនល្បែងល្បែងខាងលើនេះ អាចជាឆ្នាំងបាយរបស់ពួកគាត់ទៀតផង ទើបបានជាពួកគាត់ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលលោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ និងលោកប៉ែន កុសល ចៅហ្វាយខេត្តឧត្តរមានជ័យ ដែលធ្លាប់អួតក្អេងក្អាង ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងខេត្តឧត្តរមានជ័យ នាពេលកន្លងមកហ៊ានបញ្ចេញកណ្តាប់ដៃដែក បង្ក្រាបបនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញខាងលើ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលឬទេ?។


No comments:

Post a Comment

Pages