កំពង់ចាម៖នៅវេលាម៉ោង០៩:១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចយេីងខ្ញុំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានប្រទះឃេីញសាកសពក្មេងអណ្ដែតទឹក នៅចំណុចទីតាំងខាងលេី ។ ភ្លាមនោះ កម្លាំងជំនាញបានសហការជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះដល់កន្លែងកេីតហេតុ ឃេីញថាសាកសពនោះ ជាកុមារមានអាយុប្រហែល ៣ឆ្នាំ ភេទប្រុស ពាក់អាវយឺតដៃវែងពណ៌ក្រហម អត់ស្លៀកខោ ហេីយសាកសពនោះ មានសភាពរឹងហើមរលួយ ។បច្ចុប្បន្នសាកសពក្មេងប្រុសខាងលេីនេះ ត្រូវបានយកទៅបញ្ចុះនៅមុខវត្តមួយកន្លែង ស្ថិតក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីលោក ឈឹម បញ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា រហូតមកពេលនេះសមត្ថកិច្ចយេីងខ្ញុំនៅតាមគ្រប់មូលដ្ឋានបានធ្វេីការផ្សព្វផ្សាយស្វែងរកក្រុមគ្រួសារនៃសព ប៉ុន្ដែនៅមិនទាន់ទទួលបានព័ត៌មាននៅឡេីយ ។អាស្រ័យដូចបានជម្រាបជូនតាមភិនភាគនៃសាកសពខាងលេីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយេីងខ្ញុំ ស្នេីសុំឲ្យបងប្អូនសាធារណជនទាំងអស់ ពិសេសអ្នកនិយមកប្រេីប្រាស់នូវបណ្ដាញសង្គមជួយផ្សព្វផ្សាយបន្ដ ដេីម្បីស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយេីងខ្ញុំ លេខទូរស័ព្ទ 015 727 337 ឬ 069 998 833 ។ សូមអរគុណ!
No comments:
Post a Comment