កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំលោក-លោកស្រី ក្រុមការងារចុះជួយ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមជម្រាបថា៖ នៅក្នុងពិធីចូលរួមសំណេះសំណាល ជាមួយសមាជិកបក្ស និងបានពិសារអាហារសាមគ្គី គឺដើម្បីអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៃការបោះឆ្នោតជ្រេីស តាំងតំណាងរាស្រ្ដ នីតិកាលទី៧ឆ្នាំ២០២៣ ស្ថិតនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ សូមជម្រាប ជូនបន្ថែមទៀតថា៖ ការរៀបចំជូននៅការពិសារ អាហារសាមគ្គី គឺត្រូវបានចំណាយសរុបអស់ថវិកាអស់ចំនួន៧,៥៨០,០០០៛ ៕
No comments:
Post a Comment