ល្បីថាអាជ្ញាធរខណ្ឌចំការមនកំពុងលាក់បាំងទីតាំងសំបុកល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ចំនួន១០កន្លែង នៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បីថាអាជ្ញាធរខណ្ឌចំការមនកំពុងលាក់បាំងទីតាំងសំបុកល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ចំនួន១០កន្លែង នៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ



ភ្នំពេញ ៖ ទីតាំងសំបុកបនល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន ១០កន្លែង កំពុងដំណើរការលេងយ៉ាងអនាធិបតេយ្យ ២៤ម៉ោង លើ២៤ម៉ោង នៅក្នុង មជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ ដែលល្បីថា អាជ្ញាធរខណ្ឌចំការមនមាន លោក​ កៀង​ ល័ក្ស​ អភិបាលខណ្ឌនេះ កំពុងតែ ព្យាយាមលាក់បាំង យ៉ាងស្ងាត់ស្ងៀម។ ទីតាំងស្ថិតនៅខាងកើតជាប់ស្ថានទូតអូស្ត្រាលី បណ្តោយផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពលរដ្ឋ ដែលធ្លាប់ចេញចូលទីនោះញឹកញាប់ ក៏ដូចជា អ្នករកស៊ី រត់រ៉ឺម៉កកង់បី អ្នកប្រកបរបររត់តាក់ស៊ីម៉ែត្រជាច្រើននាក់ រង់ចាំចាប់ម៉ូយជាប្រចាំនៅទល់មុខមជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា នៅខាងក្នុង មជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ នេះសំបូរទៅដោយ ភោជនីយដ្ឋាន ហាង លក់ទំនិញផ្សេងៗ ជាច្រើន បើក រកស៊ីដោយជនជាតិចិន ។ ប៉ុន្តែក្រៅពីនេះទៀត ពួកគាត់ក៏បានសង្កេតឃើញទីតាំងមជ្ឈមណ្ឌលមួយនេះ ក៏ កំពុងបង្កប់បើកវង់ល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ មានរហូតទៅដល់ចំនួន ១០កន្លែងឯណោះ ដែលគេដឹងថា ម្ចាស់ទីតាំងបនល្បែងទាំងអស់នោះ រកស៊ីដោយជនជាតិចិន ដោយគ្មានកោតញញើតនឹង ច្បាប់ស្រុកខ្មែរបន្តិចណាសោះឡើយ ដូចជាមានការ បើកដៃពីសមត្ថកិច្ច អាជ្ញាធរជាប់ពាក់ព័ន្ធខ្លះរបស់ ខណ្ឌចំការមន ឬ ដោយសារមានខ្នងបង្អែកធំ កាង ហើយមើលទៅ ។ ហើយគេបានឃើញទីតាំងទាំងអស់នោះ មានបំពាក់ស្លាកយីហោ ដោយដាក់ឈ្មោះ ពាក្យនេះ ពាក្យនោះ ដើម្បីជាការបន្លំភ្នែក បង្វែរដាន គេឯងទៀតផង មើលទៅហាក់ដូចនៅខាងក្នុងគ្មានអ្វី កើតឡើងអីចឹង ។
ទីតាំងបង្កប់ល្បែងស៊ីសង ហ្គេមបាញ់ត្រី ទាំង១០ កន្លែងនៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ មាន ៖ ទី ១- មានបំពាក់ស្លាកយីហោ ឈ្មោះ មជ្ឈមណ្ឌលកម្សាន្ត កុមារហ្គេមវើលដ៍ , ទី ២- យីហោ រស់ជាតិ សឺ ឈាន់ , ទី ៣- យីហោ ស៊ុបចង្កាក់ យាយ ទី ៧, ទី ៤- យីហោ ទីក្រុង គំនូរជីវចល អ៊ី ឆាយ យៀន , ទី ៥- យីហោ មជ្ឈមណ្ឌលកម្សាន្ត ហ្វន់ ស្បុក , ទី ៦- យីហោ ពិភព គំនូរជីវចល ធាន ឡុង , ទី ៧- យីហោ ពិភពហ្គេម អា ហួយ , ទី ៨- យីហោ អ៊ី ហឺ តុង ម៉ាន់ , ទី ៩- យីហោ ទីក្រុងគំនូរជីវចល អ៊ី ឆាយ រីឯទីតាំងបនល្បែង ទី ១០ វិញ ម្ចាស់ទីតាំងមិនសរសេរស្លាកយីហោជាអក្សរខ្មែរ បែរជាសរសេរស្លាកយីហោជាអក្សរចិនទៅវិញ ប៉ុន្តែ ទីតាំងបនល្បែងទី ១០នេះ ឋិតនៅទល់មុខនឹងទីតាំងបនល្បែង ទី៩ ហ្នឹងទេ ។

សូមបញ្ជាក់ថា ទីតាំងបនល្បែងហ្គេមបាញ់ត្រី ទាំង ១០ កន្លែងនេះ ក៏នៅមានបង្កប់ល្បែងអេឡិចត្រូនិច ជាច្រើនប្រភេទទៀតផង ដែលបើកចំហ រកស៊ីដោយ ជនជាតិចិន ។
ជុំវិញនឹងបញ្ហាសំបុកទីតាំងបនល្បែងស៊ីសង ហ្គេម បាញ់ត្រីខុសច្បាប់ទាំង ១០កន្លែង ខាងលើកំពុងដំណើរការប្រព្រឹត្តលេងយ៉ាងរលូន មានក្តីសុខសាន្ត បំផុតនៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺ ម៉ៅ នោះមានមតិ មហាជនជាច្រើនរស់នៅក្នុងក្រុងភ្នំពេញ ក៏ដូចជា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមនផ្ទាល់ សុទ្ធតែ បាននាំគ្នាសម្តែងនូវការមិនពេញចិត្ត ចំពោះទង្វើ របស់សមត្ថកិច្ច អាជ្ញាធរ ជាប់ពាក់ព័ន្ធខ្លះ របស់ខណ្ឌចំការមន ក្នុងនោះមាន លោក កៀង ល័ក្ស ជា ចៅហ្វាយខណ្ឌ និង លោក យិន សាន មេប៉ូលិស ខណ្ឌចំការមន បែរជាធ្វើហី នាំគ្នាលាក់បាំងដល់ទីតាំងសំបុកបនល្បែង ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មានលក្ខណៈទ្រង់ទ្រាយធំនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនទៅវិញ ។

ប្រជាពលរដ្ឋទូទៅ រស់នៅក្នុងខណ្ឌចំការមន ក៏ដូចជា ក្នុងរាជធានីភ្នំពេញ សូមអំពាវនាវដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាល ជាតិ និង លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ , លោក ជួន ណារិន អគ្គស្នងការរង នគរបាលជាតិ និង ជា ស្នងការនគរបាលរាជធានី ភ្នំពេញ មេត្តាជួយពិនិត្យ និង ដាក់បទបញ្ជាបង្ក្រាប ដល់សំបុកទីតាំង ហ្គេមបាញ់ត្រី ចំនួន ១០កន្លែង នៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺ ម៉ៅ ឲ្យមានប្រសិទ្ធភាព ផង ព្រោះទីតាំងសំបុកបនល្បែងស៊ីសង ហ្គេមបាញ់ត្រី ខាងលើ នោះនឹងពង្វក់ដល់ស្មារតីយុវជន ដែលជា អនាគតកូនចៅរបស់ពួកគាត់កំពុងសិក្សារៀនសូត្រ និងក៏ដូចឲ្យកើតមានបទល្មើសផ្សេងៗ សុទ្ធសឹងកើតចេញពីការចាញ់ល្បែងស៊ីសងនេះឯង។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌចុះបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឲ្យបានខ្លាំងក្លាបំផុតនិងពិនិត្យតាមបៀហ្កាឌៀន.បារាំង និងហាងផ្សេងៗទៀត ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។

ជុំវិញករណី​ល្បែង​ស៊ីសង​ហ្គេមបាញ់ត្រីចំនួន​១០កន្លែង​ខាងលេីនេះ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានទូរស័ព្ទ​ទំនាក់ទំនង​ទៅលោក កៀង ល័ក្ស អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​​ ដេីម្បី​សាកសួរ​ពីវិធានការបង្រ្កាបផងដែរ​ ប៉ុន្តែ​តេចូលគ្មានអ្នកលើក។ ដោយឡែក​លោកវរសេនីយ៍ឯក​ យិន សាន​ អធិការនគរបាលខណ្ឌចំការមន​ អង្គភាព​យេីង​ បានទំនាក់ទំនងតាមទូរស័ព្ទ​ចូល​ ហេីយលោកប្រាប់ថា​ កំពុងជាប់រវល់៕
ប្រភពនគរវត្ត










No comments:

Post a Comment

Pages