ល្បែងស៊ីសងគ្រប់ប្រភេទ និងល្បែងភ្នាល់បាញ់កាំជ្រួចរបស់ជនជាតិថៃ មកប្រព្រឹត្ដនៅលើទឹកដីខ្មែរយ៉ាងរលូន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងស៊ីសងគ្រប់ប្រភេទ និងល្បែងភ្នាល់បាញ់កាំជ្រួចរបស់ជនជាតិថៃ មកប្រព្រឹត្ដនៅលើទឹកដីខ្មែរយ៉ាងរលូន

 



ឧត្តរមានជ័យ៖ល្បែងស៊ីសងគ្រប់ប្រភេទ និងល្បែងភ្នាល់បាញ់កាំជ្រួចរបស់ជនជាតិថៃ មកប្រព្រឹត្ដនៅលើទឹកដីខ្មែរយ៉ាងរលូនក្រោមលេសល្បែងភ្នាល់បាញ់កាំជ្រួចរបស់ថៅកែជនជាតិថៃបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នោះក៏នៅមានល្បែងស៊ីសងច្រើនប្រភេទទៀតកំពុងដំណើរការ។


 ដូច្នេះហើយលោកអភិសន្តិបន្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយពិនិត្យមើលតាមការគួរនិងថា តើល្បែងស៊ីសងបាញ់កាំជ្រួចរបស់ជនជាតិថៃនេះ វាបង្កហានិភ័យអ្វីខ្លះដល់ពលរដ្ឋកំពុងរស់នៅក្នុងតំបន់នោះ ហេតុអ្វីបានជាអាជ្ញាធរថៃ មិនឲ្យប្រព្រឹត្តនៅក្នុងទឹកដីរបស់ខ្លួន។តើអាជ្ញាធរនិងសមត្ថកិច្ចខេត្តឧត្តរមានជ័យ បានចំណូលប៉ុន្មានពីល្បែងស៊ីសងដ៏គ្រោះថ្នាក់នេះ? ជាការពិតណាស់ ថ្នាក់ដឹកនាំប្រទេសថៃ គឺជាមន្រ្តីដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចជាផលប្រយោជន៍រួម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនពលរដ្ឋក្នុងជីវភាពថ្លៃថ្នូរ រស់នៅដោយគ្មានការព្រួយបារម្ភ និងភាពភ័យខ្លាចអំពីហានិភ័យផ្សេង។


 ល្បែងស៊ីសងបាញ់កាំជ្រួចរបស់ថៅកែជនជាតិថៃ មានប្រវត្ដិធ្វើឲ្យបាត់បង់ ដល់ឲ្យជីវិតមនុស្សនៅលើទឹកដីថៃនិងបង្កផលប៉ះពាល់ផ្សេងៗគ្រោះថ្នាក់ដល់ពលរដ្ឋនៅក្នុងតំបន់ ខ្លាចធ្លាក់ចំមនុស្ស និងធ្លាក់ចំលំនៅដ្ឋានពលរដ្ឋដែលធ្វើអោយខូចខាតទ្រព្យសម្បត្តិ និងគំរាមកំហែងដល់ជីវិតមនុស្ស នេះជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំថៃ។ ពីព្រោះនាពេលកន្លងមកល្បែងស៊ីសងបាញ់កាំជ្រួចរបស់ជនជាតិថៃ ដែលកំពុងប្រព្រឹត្ត ក៏ធ្លាប់មានប្រវត្តិការធ្លាក់ចំកណ្ដាលដំបូលផ្ទះរបស់ពលរដ្ឋ និងកណ្ដាលទីប្រជុំជននៅច្រកទ្វាអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យផងដែរ។


តែមិនថ្វីទេ ទោះជាធ្លាប់មានហានិភ័យកើតឡើងគម្រាម កំហែងដល់ពលរដ្ឋរស់នៅក្នុងតំបន់យ៉ាងណាក៏ដោយ ក៏ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ដឧត្ដរមានជ័យ មិនខ្វល់ដែរ ថែមទាំងផ្ដល់ច្បាប់ និងទីតាំងដល់ក្រុមហ៊ុន ផលសាម៉នអភិវឌ្ឍន៍ បើកលេងសប្បាយពីសំណាក់ជនជាតិថៃស្ទើររៀងរាល់ថ្ងៃ ដោយបាននាំចូលសារធាតុរំសេវកែឆ្នៃអាវុធជាតិផ្ទុះដោយសេរី តាមច្រកទ្វាអន្តរជាតិជាំ មិនរំខានដល់នគរបាលអន្តោប្រវេសន៍ឡើយ ដើម្បីយកមកកែឆ្នៃធ្វើជាដើមកាំជ្រួចដុតភ្នាល់ដាក់ប្រាក់យ៉ាងសប្បាយ។ តើសកម្មទាំងនេះ វាជាមោទនភាពជាតិខ្មែរខ្លាំងណាស់មែនទេ បានជាក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ចេញច្បាប់អនុញ្ញាត និងផ្ដល់ទីតាំងអោយជនជាតិថៃប្រព្រឹត្តល្បែងស៊ីសងបែបនេះ?។ក្រៅពីល្បែងភ្នាល់កាំជ្រួចប្លោងនៅលើមេឃ ក៏នៅមានល្បែងស៊ីសងច្រើនប្រភេទកំដររោងសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃចូលលេងយ៉ាងសប្បាយរីករាយ។ តាមប្រភពខ្សឹបខ្សៀវថា ល្បែងស៊ីសងទាំងនេះទទួលបានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្តឧត្តរមានជ័យ។


 ហេតុដូច្នេះហើយបើទោះ បីជាមានហានិភ័យនិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែងយ៉ាងណា ក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចខេត្តឧត្តរមានជ័យ របស់លោក ប៉ែន កុសល្យ និងលោកហួត សុធី មិនខ្វល់នោះដែរ។ អាជ្ញាធរនិយាយតែ១ម៉ាត់ គឺល្បែងនេះមានច្បាប់។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកអន្លង់វែងដែលធ្លាប់រងគ្រោះ និងកំពុងព្រួយបារម្ភបានចោទជាសំណួរថា តើច្បាប់នោះមានគិតអំពីបញ្ហាប្រឈមនឹងការលំបាករបស់ប្រជាពលរដ្ឋដែរឬទេ?៕ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ បានប្រាប់សាន់ដេ តាមសារTelegram ថាល្បែងបាញ់កាំជ្រួច គេមានអាជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវ។






No comments:

Post a Comment

Pages