លោកមួង ដារ៉ា និងគូរកន រងការចោទ ពីសំណាក់ក្រុមឈ្មួញ ពីករណីប្រមូលលុយ ពីក្រុមឈ្មួញ តែលោកមួង ដារ៉ា បដិសេធ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកមួង ដារ៉ា និងគូរកន រងការចោទ ពីសំណាក់ក្រុមឈ្មួញ ពីករណីប្រមូលលុយ ពីក្រុមឈ្មួញ តែលោកមួង ដារ៉ា បដិសេធ


ព្រៃវែង៖ក្រុមអាជីវករបានឲ្យដឹងថា ចាប់តាំងពីពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលរសៀលថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០រហូតមកដល់​បច្ចុប្បន្ន​នេះ លោក មួង ដា​រ៉ា ប្រើ​តួនាទី និងអំណាច​របស់ខ្លួន ប្រមូល​លុយ​តាមតែអំពើចិត្តពីក្រុមអ្នកដឹកទំនិញគ្រប់ប្រភេទ ដែលដឹកជញ្ជូនពីប្រទេសវៀតណាម ឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង។ គ្មានអ្នករកស៊ីណាមួយអាចគេចផុតពីកណ្ដាប់ដៃរបស់លោកមួង ដារាបានឡើយបើទោះបីជាលោកមិនមានកម្លាំងឈរជើងម្ដង ម្កាលនៅលើផ្លូវជាតិលេខ១ក៏ដោយ។ សព្វថ្ងៃនេះ លោកមួង ដារា ថែមទាំងហ៊ានជួលជនស៊ីវិលឲ្យនៅស្នាក់ការគយដើម្បីចាំទទួលយកលុយពីអ្នកដឹកទំនិញទៀតផង។គឺជនជីវិលចាំតែលូកដៃទទួលប្រាក់ពីឈ្មួញ ដោយមិនចាំបាច់មានការត្រួតពិនិត្យអ្វីឡើយ។


អ្នករកស៊ីមួយចំនួនបានលើកឡើងថា មន្ត្រីគយដែលប្រចាំការនៅលើផ្លូវភាគលេខ១ មិនដែលត្រួតពិនិត្យរាល់មុខទំនិញ ដែលក្រុមឈ្មួញជិតស្និទ្ធនិងលោកមួង ដារាដឹកជញ្ជូនពីប្រទេសវៀតណាមនោះទេ។ មន្ត្រីគយទាំង នោះប្រមូលលុយតាមតែអំពើចិត្តពីក្រុមឈ្មួញដឹក ទំនិញ គ្រប់ប្រភេទមកពីប្រទេសវៀតណាម ។ និយាយឱ្យខ្លីគយមិនដែលត្រួតពិនិត្យមើលទំនិញនោះទេគឺដឹងតែពីយកប្រាក់ហើយអនុញ្ញាតឲ្យឈ្មួញធ្វើដំណើរចេញតែម្ដង។គេមិនដឹងថាទំនិញនាំចូលពីប្រទេសវៀតណាម ជាប្រភេទទំនិញអ្វី ឲ្យច្បាស់ លាស់នោះទេ? ។ ជាពិសេសគឺជាប្រភេទទំនិញដែលបង្កហានិ ភ័យដល់ប្រទេសជាតិនិងប្រជាពលរដ្ឋអ្នកប្រើប្រាស់។


ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ចេញពី​ប្រទេសវៀតណាម ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង ស្ថិតតាមបណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែងបញ្ជាក់​ឲ្យដឹងថាទោះ​បី​ជាពួក​គាត់​ដឹកជញ្ជូន​ទំនិញ បានបង់ពន្ធ​នាំចូល គ្រប់​ចំនួនយ៉ាងណាក៌ដោយ ក៏​ចៀស​មិន​ផុត ពី​ការបង់លុយ​ក្រោម​តុ លើតុ តាម​ការកំណត់​ក្រុមគូរកនរបស់ លោក មួង ដា​រ៉ា ផងដែរ​។​ អ្វីដែលជាការចាប់អារម្មណ៍នោះគឺមន្ត្រីគយមិនចាំបាច់ត្រួតពិនិត្យទំនិញថាអ្វីជាអ្វីនោះឡើយគឺគ្រាន់តែឈ្មួញបង់ប្រាក់រួចជាការស្រេច៕ ពាក់ព័ន្ធនិងករណីខាងលើនេះ លោកមួង ដារ៉ា បានបដិសេធ ជាព័ត៌មានមិនពិតទេ?តាមពិតក្រុមឈ្មួញ បានយកឯកសារទៅអោយមន្ត្រីគយ(មន្ត្រីរបស់គាត់) ដើម្បីពិនិត្យមើលឯកសារតើត្រឹមត្រូវដែរឬទេ?។



No comments:

Post a Comment

Pages