ករណីចាក់ដី លុបឆ្នេរមាត់សមុទ្រ នៅសង្កាត់លេខ១ក្រុងព្រះសីហនុ អាជ្ញាធរ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីចាក់ដី លុបឆ្នេរមាត់សមុទ្រ នៅសង្កាត់លេខ១ក្រុងព្រះសីហនុ អាជ្ញាធរ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់

 


ខេត្តព្រះសីហនុ៖ក្រុមជនខិលខូចបានធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ នៅចំនុចភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យ៉ាងអនាធិបតេយ្យ ជាទីបំផុត ក្នុងនោះអាជ្ញាធរសង្កាត់លេខ១ ពិសេសអាជ្ញាធរក្រុងព្រះសីហនុ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌សោះ ទៅលើក្រុមជនខិលខូច។ប្រភពបានអោយដឹងថា?ក្រុមជនខិលខូច បានធ្វើសកម្មភាព ចាក់ដីលុបឆ្នេរមាត់សមុទ្រ នៅពេលយប់ យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរពាក់ព័ន្ធ ហាក់បីដូចជា រក្សាភាពស្ងៀមស្ងាត់ ទំនងហាក់បីដូចជា មានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបការចាក់ដីចូលឆ្នេរមាត់សមុទ្រ ដោយរលូនបែបនេះនោះ។


ប្រភពដ៌ដែរបានបន្តទៀតថា?ករណីចាក់ដីចូលឆ្នេរមាត់សមុទ្រខាងលើនេះ ជាទូទៅមានអ្នកកាសែតម្នាក់ ចាំកាងនិងចាំជួយសម្របសម្រួលបិទមាត់ក្រុមអ្នកសារព័ត៌មាន មិនអោយធ្វើការចេញផ្សាយពីសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ នាំបណ្តាលអោយលេចឮព័ត៌មានដល់អស់លោករដ្ឋមន្ត្រីពាក់ព័ន្ធ ពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត ពីសមកម្មភាពចាក់ដីរំលោភឆ្នេរសមុទ្រខាងលើនេះ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកគួច ចំរើន ចៅហ្វាយខេត្តព្រះសីហនុ(អង្គភាពគេហទំព័រសាន់ដេ)មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?តាមប្រព័ន្ធTelegram ខណះលោកគួច ចំរើន ចូលមើល ប៉ុន្តែមិនមានការឆ្លើយតប។


ពាក់ព័ន្ធជុំវិញករណីដ៌រសើបខាងលើនេះ មហាជន បានលើកឡើងថា? បើសិនណាមិនមានការត្រូវរ៉ូវគ្នាពីថ្នាក់ភូមិដល់ថ្នាក់ខេត្តទេ?ក្រុមជនខិលខូច គ្មានឱកាសអាចធ្វើសកម្មភាពចាក់ដីចូលឆ្នេរមាត់សមុទ្រ បានដោយរលូនបែបនេះទេ?។ដូច្នេះសូមស្ថាប័ន ក្រសួងពាក់ព័ន្ធ គួរបើកការស៊ើបអង្កេតជុំវិញករណីខាងលើនេះផង ដើម្បីផ្តន្ទាទោសក្រុមជនខិលខូច ពិសេសក្រុមអ្នកបើកភ្លើងខៀវ អោយមានការចាក់ដីលុបឆ្នេរមាត់សមុទ្រ។


No comments:

Post a Comment

Pages