ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីកាន់បិណ្ឌទី១០ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្ដឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសល្យផលបុណ្យដល់ញាតិសន្ដានដែលបានចែកឋានទៅអស់រយះពេលច្រើនឆ្នាំ។
តាមរយៈការប្រគេនទេយ្យទានដល់ព្រះសង្ឃ និងជូនបច្ច័យ ដល់តាជី យាយជី បងប្អូនប្រជាការពារ សុទ្ធសឹងជាកំលាំងដ៏សទ្ធាជ្រះថ្លាពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី និងក្រុមគ្រួសារ ព្រមទាំងសហការី សរុបបច្ច័យចំនួន ៤,២១០,០០០រៀល បន្ថែមពីនេះទៀតផង។លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បានចូលរួមឧបត្ថម្ភសុីម៉ងចំនួន ៥តោន ស្មេីនឹង 575$ សម្រាប់ជួយសាងសង់វិហារបុណ្យ នៅវត្ដឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហេងវុទ្ធី និងសហការី ក៏បានបន្ដចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ដែលរស់នៅក្នុងភូមិស្រែអំពៅ និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចំនួន០៥គ្រួសារផងដែរ។
No comments:
Post a Comment