កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ព្រមទាំងសហការីបានចូលរួមពិធីកាន់បិណ្ឌចំនួន០២វត្ដ វត្តបុទុមកេសរ (ឃុំពាមកោះស្នា) និងវត្តសន្ធរង្សី (ឃុំខ្ពបតាងួន) ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមរយៈការប្រគេនទេយ្យវត្ថុ ពិធីរាប់បាត និងការជូនបច្ច័យកសាង បច្ច័យបួន ប្រគេនដល់ព្រះសង្ឍ និងជូនបច្ច័យតាជី យាយជី ប្រកបដោយទឹកចិត្តជ្រះថ្លាពីលោកឧត្តមសេនីយ៍ស្នងការ និងក្រុមគ្រួសារ ព្រមទាំងការចូលរួមពីសហការី សរុបបច្ច័យចំនួន ៤,៥០០,០០០៛ ទាំងអស់នេះបានឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ បុព្វការីជនស្នេហាជាតិ និងយុទ្ធជន យុទ្ធនារីនគរបាលជាតិ ដែលបានពលីមរណៈទៅកាន់បរលោក។
សូមជូនបុណ្យកុសលទាំងអស់នេះដល់ បងប្អូនទាំងអស់គ្នា និងសូមជូនពរឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យគ្រប់ភារកិច្ច នឹងគ្រប់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព។
No comments:
Post a Comment