សេចក្ដីបំភ្លឺព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន របស់ គេហទំព័រសាន់ដេធីវីអនឡាញ អំពីបញ្ហាដីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សេចក្ដីបំភ្លឺព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន របស់ គេហទំព័រសាន់ដេធីវីអនឡាញ អំពីបញ្ហាដីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ

 



កំពង់ចាម៖រដ្ឋបាលស្រុកស្រីសន្ធរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកទាំងអស់ឲ្យបានជ្រាបថា ៖ ក្រោយពីមានសារព័ត៌មានឈោ្មះគេហទំព័រសាន់ដេធីវីអនឡាញ បានផ្សព្វផ្សាយអំពីព័ត៌មានមិនពិត ដីមួយកន្លែងដែលស្ថិតនៅពីក្រោយអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ជាដីសាធារណៈរបស់រដ្ឋ ហើយបែរជាយកដីនេះទៅជួលឲ្យដេប៉ូលក់ គ្រួស ខ្សាច់ ទៅវិញ ។


រដ្ឋបាលស្រុកស្រីសន្ធរសូមបញ្ជាក់បំភ្លឺ និងជម្រាបជូន គេហទំព័រសាន់ដេធីវីអនឡាញ និង -បណ្តាញសារព័ត៌មាន(ដើម្បីសហការផ្សព្វផ្សាយ)១.ដីមួយកន្លែងស្ថិតនៅពីក្រោយអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមិនមែនជាដីរបស់រដ្ឋទេ គឺជាដីកម្មសិទ្ធឯកជន របស់គណបក្សប្រជាជនកម្ពុជាស្រុក ដែលមានវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៣១៤០៩០៣-១៣២២ មានសំណង់អាគារថ្មី២ជាន់ មានទំហំដី២១៤៧ ម៉ែត្រការ៉េ ក្នុងនោះដីអាគារមានទំហំ ៣០៧,៨៤ ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកពោធិ៍ក្រោមឃុំព្រែកពោធិ៍ ។


២.យោងតាមការបំភ្លឺរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាស្រុក បានបញ្ជាក់ថាដីនេះគឺបានជួលទៅឲ្យដេប៉ូខ្សាច់ប្រើប្រាស់ជាកន្លែងដាក់លក់ខ្សាច់ និង គ្រួស ដោយឈ្នួលប្រាក់កំរៃសម្រាប់ទុកបំរើការងាររដ្ឋបាល របស់គណបក្សប្រជាជនកម្ពុជាស្រុក ។អាស្រ័យហេតុនេះ រដ្ឋបាលស្រុកស្រីសន្ធរ ស្នើសុំឲ្យម្ចាស់ គេហទំព័រសាន់ដេធីវីអនឡាញ ធ្វើការកែតម្រូវនូវព័ត៌មាន នឹងលុបនូវវីដេអូរ ដែលបានផ្សាយខុសពីការពិតចេញពីបណ្តាញសង្គមឡើងវិញ។

No comments:

Post a Comment

Pages