បុគ្គលឈ្មោះ ស៊ូ ហៃម៉ី បៀតបៀន រាងកាយ និងរំលោភបំពានសិស្ស ជាបន្តបន្ទាប់រហូតដល់១៨នាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុគ្គលឈ្មោះ ស៊ូ ហៃម៉ី បៀតបៀន រាងកាយ និងរំលោភបំពានសិស្ស ជាបន្តបន្ទាប់រហូតដល់១៨នាក់

 



ភ្នំពេញ ៖ ពុទ្ធោអើយ ! ហេតុអីក៏បុគ្គល ឈ្មោះ ស៊ូ ហៃម៉ី បៀតបៀនរាងកាយនិង រំលោភបំពានសិស្សជាបន្តបន្ទាប់រហូត ដល់ ១៨ នាក់ ? មិនមែនជារឿងធម្មតានោះឡើយ ! ជាការគំរាម មានអំណាច ឬឥទ្ធិពលនៅក្នុងមូលដ្ឋាននោះ ! តិចសមត្ថកិច្ចខ្លាចគាត់ទេដឹង ? 


នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ផេកមួយបានបង្ហោះយ៉ាងដូច្នេះថា ៖ «មានបងប្អូនខ្មែរអ៊ិស្លាមជាច្រើនបាន សំណូមពរអោយខ្ញុំជួយផ្សាយពាក់ព័ន្ធ បុគ្គល ឈ្មោះ ស៊ូ ហៃម៉ី បៀតបៀន រាងកាយនិងរំលោភបំពានសិស្ស ជាបន្តបន្ទាប់រហូតដល់១៨នាក់»។ facebook ដដែលបន្តថា ៖ ពាក់ព័ន្ធ ករណី នេះ ខ្ញុំ សូមបញ្ជាក់ជូនថា ខ្ញុំបាន ផ្ដល់ព័ត៌មានទៅនាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្សនៃអគ្គស្នងការដ្ឋាន នគរបាលជាតិតាំងពីព្រឹកម្ល៉េះ ហើយ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្សកំពុងមានចំណាត់ការ ហើយ ។  


Facebook នេះបានលើកឡើងថា ៖ ដូច្នេះ សូមបងប្អូនមានការជឿជាក់លេី សមត្ថកិច្ចនគរបាលយេីង ទោះបីបុគ្គល នេះមានឪពុកម្ដាយ ឬ សាច់ញាតិជាអ្នកធំយ៉ាងណាក៏ដោយក៏មិនអាចការពារទង្វេីល្មេីសច្បាប់របស់កូនខ្លួនបានឡេីយ។ សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋពឹងលើ សមត្ថកិច្ចនឹងអាចផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងលុបបំបាត់និទណ្ឌភាព នៃបទល្មើសឱ្យបាន ព្រោះជាបទល្មើសឧក្រិដ្ឋជាក់ស្តែង ដែលប្រជាពលរដ្ឋខ្លាចបំផុត៕ប្រភពនគរវត្ត


No comments:

Post a Comment

Pages